ផ្តល់យោបល: linon@ymail.com  
 

កម្មវិធីនេះមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍​:
  • ស៊ី ធី អិន : 5:45-6:45 រៀងរាល់ល្ងាច ថ្ងែ ពុធ
  • ស៊ី ធី អិន : 7:00-8:00 រៀងរាល់ព្រឹក ថ្ងែ សៅរ៏ (ចាក់ផ្សាយឡើងវិញ)
  • ម៉ាយ ធី វី : 10:00-11:00 រៀងរាល់ព្រឹក ថ្ងែ អាទិត្យ (ចាក់ផ្សាយឡើងវិញ)
យុវជន ឆ្នើម គឺជា កម្មវិធី ធាតុពិត ​នៃ ​ជី​វិត​ ផលិត​ ឡើង ​ដើម្បី​ លើក​ ស្ទួយ​ ភាព​ ជា​ អ្នក ​ដឹក​នាំ ​របស់ ​យុវជន ​កម្ពុជា និង​ ជំរុញ ​អោយ​ យុវជន ​ហ៊ាន ​ប្រ​ឈម​ មុខ ​នឹង​ ឧបសគ្គ​ ដោយ​ ឥត​រា ថយ​។ យុវជន ​ឆ្នើម ​បង្ហាញ ​នូវ​ សមត្ថភាព ការ ​អត់ធ្មត់ គំនិត​ ច្នៃ​ប្រ​ឌិត​ ការ​សំ​រេចចិត្ត ដ៏​ តឹង​តែង​ ភាព ជឿជាក់​ មិត្តភាព និង​ ការ​ ប្តេជ្ញា ចិត្ត​​។
“ខ្ញុំ គិត​ថា​ ចូល ​ក្នុង​ កម្មវិធី​ យុវជន​ ឆ្នើម​ គឺ ​លំ​បាក ​ខ្លាំង​។ ប៉ុន្តែ​ នៅ​ ពេល ​ដែល ​ចូល ​ប្រ​កួត​ តែ​ម្តង​ ទើប​ខ្ញុំ​ ដឹង​ថា ​វា​ មាន​ ការ​លំ​បាក ​ខ្លាំ​ង​ ជាងអ្វី​ ដែល​​ខ្ញុំ ​បាន ​គិត​ ទៅ​ទៀត។”
សំ​ដី​របស់​បេក្ខជន​យុវ​ជន​​ឆ្នើម​កន្លង​មក

កម្មវិធី​ យុវជន ​ឆ្នើម ​ឆ្លុះ បញ្ចាំង ​ពី​ ធាតុពិត ​នៃ ​ជី​វិត ដែល​ មនុស្ស ​ម្នាក់​ៗ​ ជួប​ ប្រ​ទះ ក្នុង​ មជ្ឈដ្ឋាន ​​ដែល ​ពោរពេញ​ ដោយ​ ការ ​ប្រ​កួត​ ប្រ​ជែង​ នឹង អ្នក​ ដែល​ មាន​ ទស្សនៈ ​វិស័យ​ និង​ សុបិន្ត ចង់​​​ ក្លាយ​ ជា​ កំពូល​ មនុស្ស។

តើ​ អ្នក ​ធ្លាប់​ មាន​ បទ​ ពិ​សោធន៍​ បែប នេះ ​ឬ​ទេ? តើ​ អ្នក គ្រាន់​ តែ​​ ជា​ មនុស្ស ​ធម្មតា ​ដើម្បី​ កំ​ដរ ​ថ្ងៃ ​ធម្មតា​ របស់​ខ្លួន​ ឬ​ជា​ មនុស្ស ​ម្នាក់ ​ដែល ​​អាច ​ធ្វើ​ អ្វី​មួយ​ ដែល ​មាន​ ប្រ​យោជន៍ ​​ដល់​ ផែន​ដី​? តើ ​អ្នក​ធ្លាប់ ​បាន ​ធ្វើ​អ្វី ​មួយ​ ដែល ​មាន តំ​លៃ​ ពិ​សេស ​លើស ​ពី​​អ្វី​ ដែល ​អ្នក​ ធ្វើ​ ច្រំ​ដែល​ៗ​ រៀង ​រាល់​ ថ្ងៃ​ នៅ​ សាលា​ ឬ នៅ​ផ្ទះ​ ឬ​នៅ ការិយា​ល័យ ​របស់​ អ្នក​ ឬ​ទេ? ​​អ្នក ​អាច​ រក​ ចំ​លើយ​ បាន ​នៅ ​ក្នុង ​កម្ម វិធី​ យុវជន​ ឆ្នើម​ ហើយ ​ចំ​លើយ ​នោះ ​គឺ​ជា ​ដួង​ ព្រ​លឹង​ នៃ​​​ កម្ម វិធី​ យុវជន​ ឆ្នើម - ដួង​ ព្រ​លឹង​ នៃ ​ភាព ​ជា ​អ្នក​ដឹក​នាំ​។​

កម្ម វិធី​ យុវជន ​ឆ្នើម​ ផ្តល់ ​រសជាតិ ​ថ្មី​ សំ​រាប់ ​ជី​វិត​ របស់ ​អ្នក ដែល ​ចង់​ ធ្វើ​អ្វីៗ​ លើស​ ពី​ សមញ្ញភាព នឹង​ ភាព​ ច្រំ​ដែល​ៗ ​របស់ ​ជីវិត​ នឹង​ ជួយ​ អោយ​ ពួក​ គេ​ ឆ្លង​ កាត់​ បទ ​ពិ​សោធន៍​ ដែល ​នឹង​ នាំអ្នក ​រក​ឃើញ ​សមត្ថភាព ​​កំពូល ​ថ្មី​ របស់ ​អ្នក ដែល ​អ្នក​ មិន ​ដែល​ គិត​ថា ​ខ្លួន​ អាច​​ ធ្វើ​ ទៅរួច​។ នៅ​ក្នុង​ កម្មវិធី​ យុវជន ​ឆ្នើម អ្វី​ៗ ទាំង​អស់ ​សុទ្ធ តែ​អាច ​សំ​រេច ​បាន​​។ អ្នក​ ធ្វើ​អ្វីៗ ​ដែល ​អ្នក ​កំពុង​ គិត​ថា​ អ្នក​មិន​ អាច​ ធ្វើ​ ទៅ ​កើត​។​

​យុវជន​ ឆ្នើម​ បង្កើត ​​បរិយាកាស​ ដែល​ អ្នក​ ត្រូវ រស់​នៅ ​ក្រោម ​សំពាធ​ ពេល​វេលា ការ​ សំ​រេច​ចិត្ត​ តឹង​តែង​​ និង​ ធាតុពិត ​ដែល ​ថា​ ការ​ ប្រ​កួត​ ប្រ​ជែង ​ធ្វើ​ អោយ​ យុវជន​ មាន ​ការ​ ខិត​ខំ ប្រឹង​ប្រែង​។ អ្នក​ ត្រូវ​ បោះឆ្នោត ​ទំ​លាក់​ មិត្ត​ រួម​ក្រុម​ របស់​ អ្នក​​ ពីរ​នាក់ ​រៀង​រាល់​ សប្តាហ៍​​ ។​​ អ្នក​ នឹង ​ចង្អុល​ ពី​ កំ​ហុស​ របស់​អ្នក ​ដែល​ ធ្វើ​ការ​ នៅ​ ជិត​អ្នក​ បំ​ផុត​ ។ ជា​ការ ​​លំ​បាក ប៉ុន្តែ សេចក្តី​ សំ​រេច ​ចិត្ត ​គឺ​ ជា​ដួង​ ព្រ​លឹង​ នៃ​ ភាព​ជា​ អ្នក​ ដឹក​នាំ​​ ។​

មាន​ វិញ្ញសា ​ចំនួន ​ដប់​ ដែល ​ទាក់ទង​ ទៅ​ នឹង ​អ្វីៗ ​អ្នក​ដឹក​ នាំ​ម្នាក់ៗ ​ធ្វើ​នៅ ​ក្នុង​ ជី​វិត ។ បេក្ខជន​ ជា​ ទូ​ទៅ ​មាន ​ពេល ​ត្រឹម​តែ ​កន្លះ​ថ្ងៃ​ ប៉ុណ្ណោះ​ ក្រោយ​ ពី​វគ្គ​ ហ្វឹក​ហ្វឺន បាន​ បញ្ចប់​ ។ ​បេក្ខជន ​ត្រូវ ប្រើ​ ពេល​ កន្លះ ​ថ្ងៃ​នេះ ​ប្រ​កប​ ដោយ​ ប្រ​សិទ្ធ ភាព ដើម្បី ​ជ្រើស​ រើស​ អ្នក​ ដឹក​នាំ​ ក្រុម រៀប​ចំ ​ផែន​ការ​ ទំ​នាក់​ ទំ​នង​​ ទៅ​ មជ្ឈ​ដ្ឋាន​​ ខាង​​ ក្រៅ ស្វែង ​រក​ គោល​ដៅ ជាក់ លាក់​ រក​​ សំភារៈ​ ប្រ​តិបត្តិ​ ការ​ងារ​ រដ្ឋបាល​​ ផ្សេងៗ និង​ គ្រប់​គ្រង ​លើ​ ការ​ ចំ​ណាយ​ ផ្សេងៗ​ របស់​ ក្រុម​ ខ្លួន​ តាម​ ការ ​កំរិត​ របស់ ​កម្មវិធី ។

តាម​រយៈ ​កម្ម វិធី យុវជន ​ឆ្នើម​ បេក្ខជន ​ម្នាក់ៗ​ ក្លាយ​ ជា​ អ្នក​ គ្រប់គ្រង ​គំរោង​ ​រៀបចំ ​ផែនការ គ្រប់​គ្រង ​​ថវិការ ​របស់​ គំរោង រៀប​ចំ​ ចង​ សម្ពន្ធ ភាព​ រវាង ​សមាជិក ​ម្នាក់ៗ ​ត្រៀម ​យុទ្ធ​ សាស្ត្រ​ ដើម្បី​ ឈ្នះ និង ​យុទ្ធ សាស្ត្រ​ ពេល​ ដែល ​ក្រុម ​ចាញ់ ដើម្បី​ ចៀស​ វាង ទទួល ​បាន ​ឆ្នោត ​ទំ​លាក់ ។​

បេក្ខជន ​មិន ​ត្រឹម ​តែ​ ធ្វើ​ការ តែ ​មួយផ្នែក​ ឬ គំរោង​ មួយ​ អោយ ​បាន ​រួច​រាល់​ និង​ ជោគជ័យ​ ហើយ ​ជា ​ការ​ ស្រេច​ នោះ​​ឡើយ គេ​ត្រូវ ​តែ ​គិត​ អំពី​​ ផល​ ប៉ះ​ពាល់ ​​នៃ​ ជោគ ​ជ័យ ឬ​ បរាជ័យ ​របស់ ​ក្រុម​ ចំ​ពោះ ​ខ្លួន​ គេ​ ផ្ទាល់​ ។ គេ ​​ត្រូវ ​ដឹង​ អំពី​​ យុទ្ធ​ សាស្ត្រ​​ និង ​ល្បិចកល​ របស់​ អ្នក ​នៅ​ ជំ​វិញ​ ខ្លួន​ គេ​ ហើយ ​ត្រៀម​ យុទ្ធ​សាស្ត្រ​ ទប់​ទល់ ​ក្នុង​ ករណី​ ក្រុម ​ចាញ់ ។ ជោគ​ វាសនា ​របស់ ​អ្នក​ ស្ថិត​នៅ ​លើ​អ្នក​ ដ៏​ទៃ ​ដែល ​ត្រូវ ​ការ​ អោយ​អ្នក​ ចេញ ពី កម្មវិធី ។ ត្រូវ​ ឈ្នះ​ ទាំង ​វិញ្ញាសា​ និង ​ការ​ ទុក ​ចិត្ត​ពី ​អ្នក​ ដែល​ នៅ​ក្បែរ​ ខ្លួន ។​​ មាន ​ចំ​ណេះ​ ក្នុង​ សៀវ​ភៅ មិន​ គ្រប់គ្រាន់​ ឡើយ អ្នក​ ត្រូវ​ មាន​ ចំ​ណេះ​ ដែល ​រៀន​ពី​ ក្រៅ​ សាលា​ ថែម​ ទៀត​ ប្រ​សិន ​បើ​អ្នក​ ចង់​ បន្ត​ពី​ សប្តាហ៍​ មួយ​ ទៅ សប្តាហ៍​ មួយ​ ទៀត​ នៅ​ក្នុង​ កម្មវិធី​ យុវជន​ ឆ្នើម​​ ។

​យុវជន​ ឆ្នើម​ ជា ​កម្មវិធី​ សំ​រាប់ ​យុវជន ​ដែល​ ចង់ ​ទទួល ​បាន​នូវ​ ជោគ​ជ័យ​ នឹង​ ចូល​ចិត្ត​ ប្រ​ឈម​ មុខ ​នឹង​ ឧបសគ្គ​ ថ្មីៗ ​ដើម្បី​ សាក ល្បង​ លើ​ សមត្ថភាព ​របស់ ​ខ្លួន​ នឹង ​ចង់​ អភិវឌ្ឍន៍ ​ខ្លួន​ឯង ​អោយ ​ក្លាយ​ជា​ អ្នក​ ដឹក​នាំ​ នឹង​ ចង់​​ ជំនះ​ លើ​ បញ្ហា​ ដែល ​អ្នក ​ដឹក​នាំ​ គ្រប់រូប​ ជួប​ ប្រ​ទះ​នៅ ​ក្នុង ​ជីវិត​ ។

ទំព័រដើម
អំពីកម្មវិធី បេក្ខជន រូបភាព ឯកសារ អំពីYCC

    © រក្សា​សិទ្ធ​ដោយ​ ក្រុម​បឺ្រក្សា​​យុវជន​កម្ពុជា